ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានបន្តចុះអប់រំ និងផ្សព្វផ្សាយខ្លឹមសារ "យើងរួមគ្នាវិនិយោគការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង”ដោយកម្មវិធីនេះបន្តផ្សព្វផ្សាយនៅវិទ្យាល័យ ឧដុង្គ ស្ថិតនៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ដោយមានការអញ្ជើញចូលរួម លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ចំនួន ៦៣នាក់និងសិស្សានុសិស្សចូលរួមស្ដាប់ការអប់រំសព្វផ្សាយសរុបចំនួន១៩៨០នាក់(ក្នុងនោះសិស្សស្រី១១១០នាក់)ផងដែរ៕
វីដែអូ