លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែមិថុនា ទិសដៅខែកក្កដា ឆ្នាំ២០២៥ និងត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់កងរាជអាវុធហត្ថ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត នៅសាលប្រជុំអគារសេនាធិការ។
វីដែអូ